មូលហេតុទាំងនេះហើយ ដែលធ្វើឱ្យប្រពន្ធឆាប់អាក់អន់ស្រពន់ចិត្ត និងកើតអារម្មណ៍ធុញទ្រាន់នឹងប្ដីរបស់នាង

ជាធម្មតា មនុស្សស្រីនាងមិនងាយនឹងកើតមានអារម្មណ៍ធុញទ្រាន់ជាមួយនឹងស្វាមីនាងឡើយ តែក៏ព្រោះតែមនុស្សប្រុស មានចំណុចអស់ទាំងនេះហើយ ដែលធ្វើឱ្យនាងធុញទ្រាន់ និងចាប់ផ្ដើមអស់ចិត្តបន្តិចម្ដងៗចំពោះស្វាមីរបស់នាង។ ដូច្នេះ បុរសៗគួរតែអាន ដើម្បីឱ្យបានដឹង និងឆាប់កែប្រែ មុននឹងអ្វីៗត្រូវហួសពេល។ ១. ប្ដីអត់ចិត្ត ស្ត្រីពួកគេអាចរងទុក្ខ និងទទួលរងនូវភាពអត់ឃ្លាន លំបាកបាន ប៉ុន្តែពួកគេមិនអាចទ្រាំទ្រនឹងការធ្វេសប្រហែសរបស់ស្វាមីបានឡើយ។ ពួកគេមិនអាចទទួលយកបានទេ ក្នុងការនៅជាមួយប្តីដែលមិនស្រឡាញ់ និងអត់ចិត្ត​ មិនចេះយកចិត្តទុកដាក់ចំពោះនាង។ សម្រាប់ស្ត្រីដែលជាប្តីប្រពន្ធ ត្រូវគោរព និងស្រឡាញ់គ្នាទៅវិញទៅមក។ កុំពិចារណាគ្នាទៅវិញទៅមក ពាក្យថាដៃគូ ឬស្នេហា វាអាចនឹងចូលមក ហើយក៏ចាកចេញទៅវិញ។ តែទោះជាយ៉ាងណាក្នុងនាមជាបុរសម្នាក់ អ្នកត្រូវតែរស់នៅប្រកបដោយទំនួលខុសត្រូវជាមួយគ្រួសារ។ ២. ត្រូវធ្វើអ្វីៗតែម្នាក់ឯង ស្ត្រីដែលគួរឱ្យអាណិតបំផុត គឺមានប្ដីតែឈ្មោះ តែមិនថាគិត ឬធ្វើអ្វី គឺនាងជាអ្នករ៉ាប់រងដោយខ្លួនឯង។ ពួកគេត្រូវធ្វើអ្វីៗគ្រប់យ៉ាង តែងតែត្រូវខិតខំរាល់ថ្ងៃ។ ប្រភេទស្ត្រីដែលមានប្តី ដែលមិនគិត និងជួយអ្វីសោះ គឺជាកម្មអាក្រក់បំផុតហើយ។ ៣. មិនចុះសម្រុងរឿងលើគ្រែ ការរួមភេទគឺជាផ្នែកសំខាន់មួយនៅក្នុងអាពាហ៍ពិពាហ៍។ ប្រសិនបើស្វាមី និងភរិយាមិនអាចចុះសម្រុងនឹងបញ្ហាផ្លូវភេទបានទេ នោះមានន័យថា អាពាហ៍ពិពាហ៍មុន ឬក្រោយគង់តែប្រេះឆា។ ៤. អំពើហិង្សាក្នុងគ្រួសារ មានបុរសជាច្រើនតែងតែវាយធ្វើបាបប្រពន្ធកូន … Continue reading មូលហេតុទាំងនេះហើយ ដែលធ្វើឱ្យប្រពន្ធឆាប់អាក់អន់ស្រពន់ចិត្ត និងកើតអារម្មណ៍ធុញទ្រាន់នឹងប្ដីរបស់នាង